Latest Albums

លោកអ្នកនឹងអាចបម្លែងពីការ Jailbreak iOS 6.1 Tethered ទៅកាន់ Untetherd បាន


ពត៌មានថ្មីថ្ងៃនេះ គឺជាដំណឹងល្អមួយសម្រាប់អ្នកដែលកំពុងប្រើប្រាស់ iPhone 4 ឬ iPod Touch 4th Generation ឱ្យបានដឹងថា លោកអ្នកដែលធ្លាប់បាន Jailbreak Tethered តាមរយះ Redsn0w កាលពីមុនមក តែដល់ពេលនេះក្រុមហ៊ែកគ័រ បានដាក់បញ្ចេញនូវកម្មវិធី Evasi0n ជំនាន់ទី 1.0 ដែលជាកម្មវិធីសម្រាប់ Jailbreak iOS 6.0/6.0.1/6.0.2/6.1 ហើយមានលក្ខណៈ Untethered (Full Jailbreakers) ហើយ! ដូច្នេះលោកអ្នកនឹងអាច បម្លែងពីការ Jailbreak Tethered ទៅកាន់ Untetherd នៅក្នុងពេលដ៏ឆាប់ខាងមុខនេះហើយ! នេះគឺជាសារបញ្ជាក់ពីក្រុមហ៊ែកគ័រ MuscleNerd! សូមរីករាយទាំងអស់គ្នាជាមួយនឹង Untethered Jailbreak សម្រាប់ iOS 6.1 ពីកម្មវិធី Evasi0n v1.0 ដែលខ្មែរ៧ អាយអូអេសបានដាក់ដោយមេត្រី។

ជ័យោ! Evasi0n បានដាក់បញ្ចេញនូវ Jailbreak Tool ហើយ


នៅវេលាម៉ោង ០០ និង ១០នាទី យប់ថ្ងៃទី០៥ ខែកុម្ភះ ឆ្នាំ២០១៣ នេះ ក្រុមហ៊ែកគ័រ Evard3r បានដាក់ឱ្យទាញយកនូវកម្មវិធី Jailbreak សម្រាប់អ្នកដែលកំពុងនឹងប្រើប្រាស់ប្រព័ន្ធប្រតិបត្តិការ iOS 6.x.x នៅកម្ពុជាយើងនេះ។ គេហទំព័រខ្មែរ៧ អាយអូអេស ក៏នាំមកនូវពត៌មាន និងកម្មវិធីនេះ មកផ្សព្វផ្សាយជូនលោកអ្នកផងដែរ! តែកម្មវិធីនេះមានលក្ខខណ្ឌមួយ គឺយើងត្រូវតែធ្វើតាម ការណែនាំរបស់គេ ដូចជាហាមមិនឱ្យចុចលើ Screen Device របស់យើង! ដំណើរការនៃការ Jailbreak នឹងបញ្ចប់ទៅក្នុងរយះពេលប្រហែលជា ២នាទី! សូមធ្វើការទាញយក និងអនុវត្តតាមយើងខ្ញុំដូចខាងក្រោម៖

- មុននឹង Jailbreak សូមធ្វើការ Backup ទុកនូវឯកសាររបស់យើង ដើម្បីជៀសវាងការខូចខាតប្រការណាមួយ។
- ពេលកំពុងដំណើរការ Jailbreak សុំដាច់ខាតមិនត្រូវប៉ះពាល់លើ Screen របស់យើងទេ!
- អនុវត្តតាមជំហ៊ាននីមួយៗ ដែលបានបង្ហាញនៅលើកម្មវិធី
- ត្រូវរង់ចាំរហូតដល់ការបង្ហាញនូវពាក្យ Jailbreak Finished (Done) ហើយ Device លែងដំណើរការអ្វីទៀត ចាំដកខ្សែ Connect ចេញ។

របៀបរក្សាទុក SHSH របស់ឧបករណ៍លោកអ្នកសម្រាប់ iOS 6.1


ការ Save នូវ SHSH របស់ឧបករណ៍របស់យើង គឺមានផលប្រយោជន៍ច្រើនណាស់ ជាពិសេសយើងអាច Downgrade ជំនាន់នៃប្រព័ន្ធប្រតិបត្តិការរបស់ឧបករណ៍យើងបាន ដោយមិនឱ្យមានបញ្ហាដោយប្រការណាមួយ តែបើយើងមិន Save វាទុកទេនោះ វាអាចធ្វើឱ្យឧបករណ៍របស់យើងខូចខាតដោយប្រការណាមួយជាក់ជាមិនខាន (ឡើង Baseband ជាបញ្ហាធំសម្រាប់ទូរស័ព្ទប្រើប្រាស់ Garvey Sim អាចនឹងមិនស្គាល់ស៊ីមជារៀងរហូត) ដូច្នេះ ខ្មែរ៧អាយអូអេស បាននាំជូនមកនូវវិធី Save SHSH សម្រាប់ iOS ជំនាន់ 6.1! សូមធ្វើការតាមរបៀបដូចខាងក្រោម៖
១. ទាញយកកម្មវិធី TinyUmbrella ជំនាន់ចុងក្រោយ (ដែលជាកម្មវិធីសម្រាប់ Save SHSH)
២. បើកកម្មវិធី TinyUmbrella នេះឡើង រួចដោតភ្ជាប់ឧបករណ៍លោកអ្នកទៅកាន់កុំព្យូទ័រ
៣. នៅផ្នែកខាងលើ និងខាងឆ្វេងដៃនៃកម្មវិធីនេះ សូមជ្រើសរើសប្រភេទឧបករណ៍របស់លោកអ្នក
៤. រួចហើយចុច Save SHSH នោះ SHSH របស់ឧបករណ៍យើងត្រូវបាន Save រួចជាស្រេច
៥. File SHSH របស់យើងនឹងត្រូវបានរក្សាទុកនៅក្នុង "C:\Users\.....\.shsh"។

* ដើម្បីកែប្រែទីតាំងក្នុងការរក្សាទុក File SHSH របស់យើងសូមអនុវត្តតាមវិធីដូចខាងក្រោម៖
១. ជ្រើសយក Advanced Tab រួចកែទីតាំងសម្រាប់ធ្វើការ Save File SHSH របស់យើង។

មកដល់ថ្មីជាមួយ iFaith ជំនាន់ 1.5.1 សម្រាប់ iOS 3.xx ដល់ iOS 6.1


មកដល់ថ្មីទៀតហើយជាមួយ កម្មវិធី iFaith ជំនាន់ថ្មី v1.5.1 ដែលយើងអាចប្រើប្រាស់បាន ជាមួយនឹងប្រព័ន្ធប្រតិបត្តិការចាប់ពី iOS 3.x.x រហូតដល់ iOS 6.1 ដែលកម្មវិធីនេះមានមុខងារ សម្រាប់ Save នូវ SHSH និងអាចទម្លាក់ Version (Downgrade) របស់ Device យើងបានផងដែរ! ឧបករណ៍ខ្លះ TinyUmbrella មិនអាច Save នូវ SHSH របស់ឧបករណ៍យើងបាន ដូច្នេះយើងអាចប្រើកម្មវិធីនេះ វានឹងអាចមានឥទ្ធិពលជាង។ ទាញយកកម្មវិធីនេះនូវតំណខាងក្រោម៖

Winocm កំពុងធ្វើវិធីទម្លាក់ 6.x មក 5.1.1 វិញ សម្រាប់គ្រប់ Device ព្រមទាំង A5 Chip





ថ្ងៃនេះ Winocm បានផ្សាយសារបញ្ជាក់ថា លោកបានកំពុងតែមមារញឹកជាមួយនឹង វិធីទម្លាក់ជំនាន់របស់ iOS ពីជំនាន់ 6.x មកកាន់ជំនាន់ 5.1.1 វិញ ដែលអាចធ្វើបានគ្រប់ម៉ូដែល ទាំងពពួក A5 Chip ឡើងទៅក៏បានដែរ។ លោកបញ្ជាក់ទៀតថា វាគឺជាការពិបាកខ្លាំងណាស់ សម្រាប់ការទម្លាក់ជំនាន់សម្រាប់ពពួក A5 Chip ពីព្រោះជាក់ស្ដែង iPad 2 គឺ Redsnow មិនមានលទ្ធភាពធ្វើវាបានទេ ព្រោះតែ Apple បានបញ្ឈប់ការប្រើប្រាស់ជំនាន់ 5 សម្រាប់វាហើយ។

ជាការពិតណាស់! ការទម្លាក់ជំនាន់នីមួយៗ ជាធម្មតាយើងត្រូវតែមានការ Save នូវ SHSH របស់ទូរស័ព្ទយើង ដែលការ Save នេះ យើងនឹងប្រើកម្មវិធី TinyUmbrella ដែលជាកម្មវិធីសម្រាប់ Save SHSH ដោយស្វ័យប្រវត្តិពេលដែលលោកអ្នកបើក Cydia ពេលអ្នក Jailbreak ហើយ! តែវាមិនអនុញ្ញាត្តឱ្យ Saved SHSH លើប្រព័ន្ធប្រតិបត្តិការណា ដែលអាប់ដេតតាម OTA (Over The Air = Software Update) នោះទេ!

ដូច្នេះ៖ សូមរាល់ពេលលោកអ្នកចង់ធ្វើការ Update សូមលោកអ្នកធ្វើការវាជាមួយនឹង iTune វិញ កុំធ្វើតាមរយះ Software Update ផ្ទាល់តាមទូរស័ព្ទអី ដើម្បីជៀសវាងបញ្ហាជាច្រើនដូចជា Downgrade, Jailbreak.... ។ បំណងល្អពី ខ្មែរ៧ អាយអូអេស!

Evasi0n ជា Tool សម្រាប់ Jailbreak iOS 6/6.1 នឹងដាក់ផ្សាយក្នុងសប្តាហ៍នេះ


ក្រុមហេកគ័រ អីវ៉ាឌឺ (Evad3rs) ទើបតែបានដាក់ប្រកាសចេញ Evasi0n ដែលជាឧបករណ៍សម្រាប់ធ្វើការ Jailbreak សម្រាប់ប្រព័ន្ធប្រតិបត្តិការជំនាន់ iOS 6/6.1 សម្រាប់ប្រើប្រាស់លើ វីនដូ (Windows), មែឃ (Mac), លីនុច (Linux) ។ ហើយក្នុងអំឡុងពេលដែល ឧបករណ៍ Jailbreak នេះមិនទាន់ចេញ, ពេលនេះគឺជាជំហានចុងក្រោយហើយនៃការសាកល្បង ហើយប្រសិនបើសារថ្មីៗ (Tweet) របស់ MuscleNerd  ដែលផ្សាយមកនោះថា អ្វីគ្រប់យ៉ាងទៅដោយរលូនហើយនោះ ការចេញផ្សាយជាផ្លូវការប្រាកដជាថ្ងៃអាទិត្យនេះមិនខាន។

អីវ៉ាស៊ីន (Evasi0n) នឹងទទួលស្គាល់គ្រប់ប្រព័ន្ធប្រតិបត្តិការ (Firmware) ចាប់ពី iOS 6 រហូតដល់ iOS 6.1 ហើយវានឹង ជាមួយឧបករណ៍ស្វ័យប្រវត្តិ (iPod, iPhone, iPad....) ដូចជា៖
  • iPhone 5
  • iPhone 4S
  • iPhone 4
  • iPhone 3GS
  • iPad 4
  • iPad 3
  • iPad 2
  • iPad mini
  • iPod touch 5
  • iPod touch 4
  • Apple TV 2
 ហើយមានតែឧបករណ៍តែមូយគត់ដែលមិនទទួលបានក្នុងការងារនេះគឺ Apple TV 3 ។

ជំនួយការដែលអាចជួយ​លោកអ្នកទាញយក iOS Firmware ត្រូវនឹងឧបករណ៌

សួស្ដីប្រិយមិត្តខ្មែរ៧ជាទីរាប់អាន ដើម្បីធ្លើយតបទៅអ្នកប្រើប្រាស់និងក្រុម KHMER iOS USER GROUP ដែលកំពុងរងចាំ Jailbreak និងមានបំណងបន្ទាន់សម័យ (Update) iOS ទៅកាន់ជំនាន់ 6.1 មានការលំបាកមិនដឹងថា Download Firmware ណាដើម្បី ធ្វើការបន្ទាន់សម័យដោយប្រើប្រាស់ iTune 11.01 ព្រោះថា Hacker បានណែនាំមិនអោយ មិនអោយ បន្ទាន់សម័យដោយផ្ទាល់ (OTA) គឺមាននយ័ថាពី iDevice ទៅinternet (wifi...)ព្រោះវានិងមានបញ្ហានៅពេលJailbreak ដូចច្នេះ សូមលោកអ្នក ត្រូវតែ បន្ទាន់សម័យ ដោយប្រើប្រាស់ PC or Mac។

សូមធ្វើការ ដោនឡូត Firmware iOS អោយត្រូវ ឧបករណ៌លោកអ្នក
ជំនួយការក្នុងការទាញយក iOS Firmware
  1. Download វិធីមួយនេះ http://goo.gl/GA8a1
  2. បើកកម្មវិធីដែលបានដោនឡូតរួចភ្ជាប់ Device(iPhone or ipad...) ទៅកុំទ្យូទរ័ (Windows Xp/Vista/7/8)
  3. សូមចុចលើពាក្យ Show all available firmwares for this device

បន្ទាប់ពីចុចលើពាក្យនោះហើយ វានឹងនាំទៅដល់វេបសាយដែលអាចអោយយើងដោនឡូត firmware ដែលត្រូវនឹង device របស់យើង។